ថ្មីទៀតហើយ! ហ្គេមគុនខ្មែរ (Kun Khmer Mobile) សម្រាប់អ្នកគាំទ្រវិស័យគុនខ្មែរ អាចនឹងចូលចិត្តលេង!!

ថ្មីៗនេះ! នៅលើបណ្តាញសង្គមមានការបង្ហោះវិដេអូ ដែលបង្ហាញពីការលេងហ្គេម Kun Khmer Mobile ច្រើនគូរសម ហើយដើម្បីអោយបងប្អូនបានដឹងបន្ថែម យើងក៏សម្រេចចែកចាយពត៏មានបន្ថែមពីហ្គេមនេះបន្ថែមទៀត។

ហ្គេម Kun Khmer Mobile មាននៅលើ AppStore និង AppStore ដែលអាចទាញយកដោយឥតគិតថ្លៃ ។

ហ្គេមនេះក៏មាន ការជាវជាកញ្ចប់ផ្សេងៗផងដែរ ដូចជា In-App Purchases សម្រាប់បើកមុខងារដែលមានកំណត់។

  1. Coin Pack (6000 Coins)USD 9.99
  2. Vip MembershipUSD 2.99
  3. Coin Pack (3000 Coins)USD 4.99
  4. Coin Pack (1500 Coins)USD 2.99
  5. Coin Pack (500 Coins)USD 0.99

ចំពោះពត៏មានអ្នកផលិតហ្គេមនេះ មានមិនច្រើនទេ ដូចជា នៅលើ PlayStore គឺក្រុមអ្នកផលិតឈ្មោះថា Rork Rark Studio, និងនៅលើ AppStore មានឈ្មោះថា Sky Kun យ៉ាងណាមិញ សម្រាប់ពត៏មានបន្ថែម អាចចូលទៅកាន់ AppStore ឬ PlayStore ហើយទាញយកមកតេស្តសាកល្បងទៅដឹងហើយ !

Leave a Reply

Your email address will not be published. Required fields are marked *