នៅឆ្នាំ 2023 Oppo បានចម្លងប៊ូតុង Alert Slider ពី OnePlus ហើយបានដាក់បង្ហាញលើ Find N3 Flip និងបន្ទាប់មក Find N3។ ចាប់តាំងពីពេលនោះមក ប៊ូតុងនេះបានក្លាយជាលក្ខណៈសំខាន់មួយ។ ហើយយើងក៏ឃើញនៅលើ Find X8 និង Find X8 Pro ផងដែរ។ ទោះយ៉ាងណា យោងតាមអ្នកប្រមូលព័ត៌មានលេចធ្លាយដែលទុកចិត្តបានពី Digital Chat Station លើកឡើងថា Find X8 Ultra នឹងមិនមានប៊ូតុង Alert Slider បញ្ជាដូចមុនទៀតទេ។ Oppo នឹងផ្លាស់ប្តូរប៊ូតុងនេះជាប៊ូតុងប្រភេទ Action Button ស្តាយ Apple ដែលប្រហែលជាអាចផ្ដល់នូវលក្ខណៈការប្ដូរប្រែបានច្រើនជាងមុន។


ប្រភព៖ gsmarena