
Mac mini M4 ថ្មី តូចជាងមុនដាច់!! មានបន្ទះឈីប M4 និង M4 Pro បូករួននឹងមុខងារ AI កម្រិតអភិជន
Apple បានបង្ហាញ Mac mini M4 ផ្លូវការហើយដែលទន្ទឹងរង់ចាំជាយូរ របស់ Mac mini ដែលបំពាក់ដោយបន្ទះឈីប M4 និង M4 Pro ថ្មី Mac mini M4 តូចថ្មីនេះមានការអាប់ដេតប្រសើរឡើងនូវដំណើរការរបស់វា នេះបើប្រៀបធៀបទៅនឹងជំនាន់មុន ដោយរក្សាបាននូវការរចនាកាន់តែតូចជាងមុន និងល្អសម្រាប់ទាំងការប្រើប្រាស់ក្នុងផ្ទះ និងការិយាល័យ។ វាមានទំហំតូច ដែលវាជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលកំពុងស្វែងរក Mac ដែលមានថាមពលខ្លាំង ដោយមិនចាំបាច់មានកន្លែងទំនេរច្រើនពេកនៅលើតុនោះទេ។ Mac mini M4 វាមានដំណើរការខ្ពស់ ដោយសារបន្ទះឈីប M4 និង M4 Pro ដ៏មានប្រសិទ្ធភាពរបស់ Apple និងការរចនាកម្ដៅថ្មី។ វាមានទំហំត្រឹមតែ 5 គុណនឹង 5 អុីញ ប៉ុន្តែផ្តល់នូវ CPU លឿនជាង 1.8x និងដំណើរការ GPU លឿនជាង 2.2x បើប្រៀបធៀបទៅនឹងម៉ូដែលមុនៗ។ ម៉ូដែល M4…