
លឺថា iPhone SE 4 នឹងប្រកាសចេញនៅសប្តាហ័ក្រោយ!
Apple អាចនឹងចាប់ផ្តើមការប្រកាសឆ្នាំ 2025 របស់ខ្លួនជាមួយនឹង iPhone បានយ៉ាងល្អ។ លោក Mark Gurman របស់ Bloomberg បានបញ្ចេញពាក្យចចាមអារ៉ាមពី iPhone SE 4 ដែលបង្ហាញថាiPhone SE 4 នេះនឹងអាចប្រកាសជាផ្លូវការនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ។ នេះទំនងជាមានន័យថាការប្រកាសនៅសប្តាហ៍ក្រោយ។ យោងតាម ”មនុស្សដែលមានចំណេះដឹងអំពីបញ្ហា” ក្រុមហ៊ុន Apple នឹងរំលងការប្រារព្ធព្រឹត្តិការណ៍ពិសេសសម្រាប់ SE 4 ហើយនឹងបង្ហាញទូរសព្ទនេះដោយផ្ទាល់ជាមួយនឹងការប្រកាសព័ត៌មាន ។ ទូរស័ព្ទ iPhone កម្រិតថវិកាថ្មីត្រូវបានគេរំពឹងថានឹងដាក់លក់នៅចុងខែនេះជាមួយនឹងតម្លៃចាប់ផ្តើម 499 ដុល្លារ។ ចំនួនស្តុកនៃទូរសព្ទ iPhone SE (2022) ត្រូវបានគេរាយការណ៍ថាមានកម្រិតនៅក្នុងហាងលក់រាយរបស់ Apple ដែលជា ចំណុចគិតគូមួយផ្សេងទៀតក្នុងការទុកចន្លោះការនាំចូលផលិតផលថ្មី។ iPhone SE 4 នឹងក្លាយជាស្មាតហ្វូនដំបូងរបស់ Apple ដែលមានម៉ូឌឹមSIMCARD ពីក្រុមហ៊ុន Qualcomm ។ iPhone SE 4…