
វត្តមានរបស់ Galaxy S25 Edge នៅក្នុងព្រឹត្តិការណ៍ Unpacked របស់ Samsung
Galaxy S25 Edge ពីមុនត្រូវបានគេស្កាល់ថាជា Galaxy S25 Slim មុនពេលដែល Samsung ប្រកាស។ Galaxy S25 Edge អាចនឹងមានការរចនាថ្មី និងលក្ខណៈពិសេសខ្លាំង ដែលធ្វើឱ្យវាក្លាយជាម៉ូដែលប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូន។ ក្នុងព្រឹត្តិការណ៍ Samsung Unpacked នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាមួយនឹងការប្រកាសសស្មាតហ្វូនស៊េរីថ្មីៗ រួមទាំង Galaxy S25 ស៊េរីផងដែរ។ ក្រុមហ៊ុន Samsung ក៏បានបង្ហាញស្មាតហ្វូនស្តើងបំផុតថ្មីរបស់ខ្លួនគឺ Galaxy S25 Edge ដែលមនុស្សជាច្រើនគិតថាវានឹងត្រូវបានគេហៅថា S25 Slim។ ក្រុមហ៊ុន Samsung បានបង្ហាញ Galaxy S25 Edge នៅក្នុង ក្នុងព្រឹត្តិការណ៍ Samsung Unpacked ប៉ុន្តែមិនបានផ្តល់នូវលក្ខណៈបច្ចេកទេសលម្អិតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ គេរំពឹងថាឧបករណ៍ថ្មីនេះនឹងមានទម្រង់ស្តើងខ្លាំង ជាមួយនឹងកម្រាស់ត្រឹមតែ 6.4 មីលីម៉ែត្រប៉ុណ្ណោះ។ ទូរស័ព្ទ Galaxy S25 Edge នាពេលខាងមុខ នឹងមានអេក្រង់ទំហំ…