Oppo FindX 8 Ultra  ទំនងប្តូរ​​ Alert Slider​​ មកប្រើជាប៊ូតុងវិញ!

នៅឆ្នាំ 2023 Oppo បានចម្លងប៊ូតុង Alert Slider ពី OnePlus ហើយបានដាក់បង្ហាញលើ Find N3 Flip និងបន្ទាប់មក Find N3។ ចាប់តាំងពីពេលនោះមក ប៊ូតុងនេះបានក្លាយជាលក្ខណៈសំខាន់មួយ។ ហើយយើងក៏ឃើញនៅលើ Find X8 និង Find X8 Pro ផងដែរ។ ទោះយ៉ាងណា យោងតាមអ្នកប្រមូលព័ត៌មានលេចធ្លាយដែលទុកចិត្តបានពី Digital Chat Station​​ លើកឡើងថា Find X8 Ultra នឹងមិនមានប៊ូតុង Alert Slider បញ្ជាដូចមុនទៀតទេ។ Oppo នឹងផ្លាស់ប្តូរប៊ូតុងនេះជាប៊ូតុងប្រភេទ Action Button ស្តាយ Apple ដែលប្រហែលជាអាចផ្ដល់នូវលក្ខណៈការប្ដូរប្រែបានច្រើនជាងមុន។

ប្រភព​៖​ gsmarena

Leave a Reply

Your email address will not be published. Required fields are marked *