វត្តមានរបស់ Galaxy S25 Edge នៅក្នុងព្រឹត្តិការណ៍ Unpacked របស់ Samsung

Galaxy S25 Edge ពីមុនត្រូវបានគេស្កាល់ថាជា Galaxy S25 Slim មុនពេលដែល Samsung ប្រកាស។ Galaxy S25 Edge អាចនឹងមានការរចនាថ្មី និងលក្ខណៈពិសេសខ្លាំង ដែលធ្វើឱ្យវាក្លាយជាម៉ូដែលប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូន។ ក្នុងព្រឹត្តិការណ៍ Samsung Unpacked នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាមួយនឹងការប្រកាសសស្មាតហ្វូនស៊េរីថ្មីៗ រួមទាំង Galaxy S25 ស៊េរីផងដែរ។ ក្រុមហ៊ុន Samsung ក៏បានបង្ហាញស្មាតហ្វូនស្តើងបំផុតថ្មីរបស់ខ្លួនគឺ Galaxy S25 Edge ដែលមនុស្សជាច្រើនគិតថាវានឹងត្រូវបានគេហៅថា S25 Slim។ ក្រុមហ៊ុន Samsung បានបង្ហាញ Galaxy S25 Edge នៅក្នុង ក្នុងព្រឹត្តិការណ៍ Samsung Unpacked ប៉ុន្តែមិនបានផ្តល់នូវលក្ខណៈបច្ចេកទេសលម្អិតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ គេរំពឹងថាឧបករណ៍ថ្មីនេះនឹងមានទម្រង់ស្តើងខ្លាំង ជាមួយនឹងកម្រាស់ត្រឹមតែ 6.4 មីលីម៉ែត្រប៉ុណ្ណោះ។ ទូរស័ព្ទ Galaxy S25 Edge នាពេលខាងមុខ នឹងមានអេក្រង់ទំហំ…

Read More

ក្តីកង្វល់រប​ស់អ្នកប្រើប្រាស់ Samsung Galaxy គឺថា S Pen របស់ Galaxy S25 Ultra មិនមានការគាំទ្រប្លូធូនោះទេ

Samsung បានខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យ Galaxy S25 Ultra ក្លាយជាស្មាតហ្វូនដ៏ល្អបំផុតដោយបំពាក់វាជាមួយនឹងបន្ទះឈីប Snapdragon 8 Elite ជំនួសឱ្យ Exynos 2500 រួមជាមួយនឹងការផ្លាស់ប្តូរការរចនាមួយចំនួនដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលប្រើ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរដ៏សំខាន់មួយគឺថា S Pen លែងមានការគាំទ្រប៊្លូធូសទៀតហើយ ដែលមានន័យថាវាបាត់បង់មុខងារមួយចំនួនដូចជា Air Actions ដែលពីមុនពឹងផ្អែកលើប៊្លូធូសដើម្បីដំណើរការ។ អ្នកប្រើប្រាស់ Galaxy S25 Ultra មានការខក់ចិត្តជាខ្លាំងនៅពេលដែល Samsung សម្រេចចិត្តដកការគាំទ្រប៊្លូធូសចេញពី S Pen។ ហើយដោយសារតែមិនមានវិធីសម្រាប់ Samsung ដើម្បីត្រលប់ទៅការរចនាចាស់ និងណែនាំមុខងារប៊្លូធូសឡើងវិញ មានមតិជាច្រើនត្រូវបានដាក់ស្នើឱ្យក្រុមហ៊ុននាំយកមុខងារនេះមកវិញនៅពេលដែល Galaxy S26 Ultra ចេញមកលើកក្រោយ។ ប្រភព : wccftech

Read More

Xiaomi Civi 5 Pro មានតម្លៃប្រហែល $400 ជាងអាចនឹងបំពាក់បន្ទះឈីប​​ Snapdragon 8s Elite

ស្មាតហ្វូនស៊េរី Civi អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន ឧបករណ៍នេះអាចបង្ហាញខ្លួនជាលើកដំបូងនៅក្នុង Q1 2025 នាពេលខាងមុខ វាកំពុងបង្កើតភាពរំភើបជាមួយកម្រិតខ្ពស់ និងការរចនាដ៏លេចធ្លោរបស់វា។ លក្ខណៈបច្ចេកទេសសំខាន់ៗ៖-ទូរស័ព្ទនេះដំណើរការដោយSnapdragon 8s Elite SoC ដែលមានដំណើរការខ្ពស់-ការរចនា ស៊ុមដែកពិសេស និងតួកញ្ចក់ជាមួយនឹងម៉ូឌុលកាមេរ៉ាខាងក្រោយរាងជារង្វង់-ជាមួយឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃUltrasonic សម្រាប់ពង្រឹងសុវត្ថិភាព-កាមេរ៉ាខាងមុខ កាមេរ៉ា Selfie ពីរ បង្កើតភាពខ្លាំងនៃម៉ូដែលមុនៗ-ថ្ម៖ 5,000 mAh សម្រាប់ការប្រើប្រាស់បានយូរ។ ប្រភព : ceotech

Read More