ក្តីកង្វល់រប​ស់អ្នកប្រើប្រាស់ Samsung Galaxy គឺថា S Pen របស់ Galaxy S25 Ultra មិនមានការគាំទ្រប្លូធូនោះទេ

Samsung បានខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យ Galaxy S25 Ultra ក្លាយជាស្មាតហ្វូនដ៏ល្អបំផុតដោយបំពាក់វាជាមួយនឹងបន្ទះឈីប Snapdragon 8 Elite ជំនួសឱ្យ Exynos 2500 រួមជាមួយនឹងការផ្លាស់ប្តូរការរចនាមួយចំនួនដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលប្រើ។

ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរដ៏សំខាន់មួយគឺថា S Pen លែងមានការគាំទ្រប៊្លូធូសទៀតហើយ ដែលមានន័យថាវាបាត់បង់មុខងារមួយចំនួនដូចជា Air Actions ដែលពីមុនពឹងផ្អែកលើប៊្លូធូសដើម្បីដំណើរការ។

អ្នកប្រើប្រាស់ Galaxy S25 Ultra មានការខក់ចិត្តជាខ្លាំងនៅពេលដែល Samsung សម្រេចចិត្តដកការគាំទ្រប៊្លូធូសចេញពី S Pen។ ហើយដោយសារតែមិនមានវិធីសម្រាប់ Samsung ដើម្បីត្រលប់ទៅការរចនាចាស់ និងណែនាំមុខងារប៊្លូធូសឡើងវិញ មានមតិជាច្រើនត្រូវបានដាក់ស្នើឱ្យក្រុមហ៊ុននាំយកមុខងារនេះមកវិញនៅពេលដែល Galaxy S26 Ultra ចេញមកលើកក្រោយ។

ប្រភព : wccftech

Leave a Reply

Your email address will not be published. Required fields are marked *